កូរ៉េ ៖ បទចម្រៀងថ្មីដែល ទើបតែចេញលក់ និងត្រូវបានបង្ហោះលើគេហទំព័រ Youtube ត្រឹមរយៈពេលជាង ២សប្តាហ៍ប៉ុណ្ណោះ តែទទួលបានការចុចទស្សនា ជាង ២លាននាក់ បទចម្រៀងថ្មីនេះ ត្រូវបានសម្តែងដោយលោក Im Chang Jung ក្រោមចំណងជើងថា «Open the door» ។
ក្នុងការសម្តែងនៃបទចម្រៀង «Open the door» តារាកំប្លែង និងជាតួឯកក្នុងរឿង Sex is zero ដើរតួជាមនុស្សចិត្តធម៌ម្នាក់ ដើរជួយសង្គ្រោះ និងការពារប្រជាជនស្លួតត្រង់ គ្រប់ទីកន្លែង ជាមួយនឹងកាយវិការបែបកំប្លែងៗ។
សូមប្រិយមិត្តទស្សនាបទចម្រៀង «Open the door» ទាំងអស់គ្នា ៖