កូរ៉េ៖ បន្ទាប់ពីបញ្ចប់កាតព្វកិច្ច ក្នុងជួរទាហានរួចមក Rain នឹងឡើងសម្តែង ក្នុងកម្មវិធីប្រគំតន្ត្រី “2013 MAMA” លើកដំបូង នៅថ្ងៃទី ២២ វិច្ឆិកា ស្អែក នេះ នៅទីក្រុងហុងកុង។
ផលិតកម្ម Cube DC បានប្រាប់នៅថ្ងៃទី ២១ វិច្ឆិកានេះ ថា “Rain នឹងសម្តែងក្នុងកម្មវិធីតន្ត្រី “2013 MAMA” នៅទីក្រុង ហុងកុង។ លោកបានរៀបចំ បទចម្រៀងល្បីៗជាច្រើន ដើម្បីយកទៅបំរើ អារម្មណ៍ទស្សនិកជន។ នេះជាលើកទី ១ហើយ សម្រាប់ Rain ដែលបានឡើងសម្តែង លើឆាកប្រគំតន្ត្រី បន្ទាប់ពីបញ្ចប់ការងារ បំរើកងទ័ពរួចមក”។
ទន្ទឹមនឹងនេះ អ្នកចាត់ការរបស់ Rain ក៏បានប្រាប់ថា “នៅថ្ងៃទី ៦ ខែមករានេះ Rain នឹងចេញអាល់ប៊ុម ចម្រៀងថ្មីរបស់ខ្លួន នៅលើទីផ្សារ”៕
ប្រភព ៖ lookingtoday