កូរ៉េ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រ Soompi ដែលបានចុះផ្សាយ នៅថ្ងៃទី ២៨ វិច្ឆិកា បានឲ្យដឹងថា ក្រុម តារាចម្រៀងប្រុស U-KISS បានប្រកាស រៀបចំការប្រគំតន្ត្រីទេសចរណ៍ នៅសហរដ្ឋអាមេរិកលើកដំបូង នៅខែមករា ឆ្នាំក្រោយនេះ។
ក្រុម U-KISS នឹងសម្តែង នៅ៣ ទីក្រុង ក្នុងប្រទេសអាមេរិក។ ពួកគេនឹងសម្តែង នៅរោងមហាស្រព Best Buy នៅទីក្រុង ញ៉ូវយ៉ក នៅថ្ងៃទី ៩ ខែមករា ហើយថ្ងៃទី ១១ មករា ពួកគេនឹងត្រូវសម្តែង នៅរោងមហាស្រព Warfield នៅ San Francisco។ ចុងក្រោយពួកគេនឹងសម្តែង នៅ ក្លឹប Nokia LA ទីក្រុង Los Angeles នៅថ្ងៃទី ១៤ ខែមករា។
ថ្មីៗនេះផងដែរ ក្រុម U-KISS ទើបតែចេញអាល់ប៊ុម ជាភាសាជប៉ុនថ្មី ដែលមានចំណងជើងថា “Fall in Love”៕
ប្រភព lookingtoday