ប្រភព៖ lookingtoday
ភ្នំពេញៈ ទូរស័ព្ទដៃ VERTU ស៊េរីឆ្នាំ២០១៣ បានសម្ពោធ ដាក់លក់ជាផ្លូវការនៅ ព្រះរាជាណាចក្រ កម្ពុជាហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ហើយសម្រាប់ម៉ូដែល Constalation V-2013 នេះមានចំនួន ប្រាំពណ៌សម្រាប់លក់ ជូនដល់អតិថិជនជ្រើសរើស។
ទូរស័ព្ទ VERTU គឺជាទូរស័ព្ទ ដែលមានតម្លៃថ្លៃជាងគេទាំងអស់ នៅលើពិភពលោកនេះ ហើយទូរស័ព្ទដ៏អស្ចារ្យ នេះមានដាក់លក់ តែក្នុង សណ្ឋាគារសូហ្វីតែល ភូកេតត្រា រាជធានីភ្នំពេញតែប៉ុណ្ណោះ ។
ទូរស័ព្ទនេះបានផលិតដោយ ចក្រភពអង់គ្លេស ប្រកបដោយគុណភាពខ្ពស់ មិនធ្វើឲ្យអតិថិជន ខុសបំណង នោះឡើយ ក្នុងការទិញយកទៅ ប្រើប្រាស់ ។
ប្រធានអ្នកគ្រប់គ្រង ផ្នែកលក់ក្នុងតំបន់ របស់ក្រុមហ៊ុន VERTU លោកនីក ហូល(Nick Hold)បានថ្លែងក្នុងកម្មវិធី សម្ពោធនោះថា ទូរស័ព្ទ VERTU គឺបានផលិតឡើងពីវត្ថុម្យ៉ាងដ៏អស្ចារ្យ ដែលធ្វើឲ្យអារម្មណ៍របស់អតិថិជន រីករាយគ្រប់ពេលវេលា ទាំងអស់។
ទូរស័ព្ទដ៏ទំនើប និង ទាន់សម័យនេះក៏ចាត់ទុកថា ជាទ្រព្យដ៏វិសេសវិសាលមួយ ក្នុងចំណោមទ្រព្យ ដទៃរបស់អស់ លោកអ្នកផងដែរ។
លោក Nick Hold បានបន្តថា នេះគឺជាលើកទី២ ហើយ ដែលក្រុមហ៊ុន VERTU របស់លោកបានបង្ហាញ ដល់ អតិថិជន កម្ពុជា ក្នុងរយៈពេល ប្រាំបីខែមកនេះ ដើម្បីបញ្ជាក់ថា ទូរស័ព្ទមួយនេះពិតជាមានគុណភាព ខ្ពស់ធ្វើ ឲ្យអ្នកប្រើប្រាស់មានផាសុខភាពនិង រីករាយគ្រប់កាលៈទេសៈទាំងអស់។
បើយោងតាមប្រធានផ្នែកលក់កម្ពុជា បានបញ្ជាក់ថា ទូរស័ព្ទដ៏ទំនើបនេះបានផលិត ឡើងចំនួនប្រាំពណ៌ ហើយ សេវាអ៊ីនធើណែតលឿន ឥតខ្ចោះ មិនតែប៉ុណ្ណោះទូរស័ព្ទស្មាតហ្វូននេះ នឹងនាំមកជូលលោកអ្នក រីករាយក្នុង អារម្មណ៌ជានិច្ច ។
ក្នុងពណ៌នីមួយៗរបស់ VERTU គឺមានតម្លៃតែ៧៥០០ដុល្លារអាម៉េរិក តែប៉ុណ្ណោះ ៕