CATEGORIES
OTHER

Sunday, November 17, 2013

ពូលអ្នកហែលទឹក គ្មានដែនកំណត់ក្នុង កំណត់ត្រាពិភពលោក (Video Inside)

Posted by Unknown  |  at  11:33 PM

ស្លូវ៉ានៀរ៖ លោក Martin Strel ជនជាតិ ស្លូវ៉ានៀរ ជាកំពូលអ្នកហែលទឹករយៈចម្ងាយឆ្ងាយ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងជំនាញរបស់គាត់។
បច្ចុប្បន្នលោក Martin Strel មានអាយុ ៥៨ឆ្នាំ ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក ដោយការហែលទឹក ក្នុងរយៈចម្ងាយឆ្ងាយជាច្រើនដង។ ដំបូងឡើយនៅក្នុងឆ្នាំ២០០០ គាត់បានហែលទឹកចម្ងាយ ៣០០៤គីឡូម៉ែត្រ នៅទន្លេ Danube ចំណាយរយៈពេល ៥៨ថ្ងៃ, បន្ទាប់មកទៀតនៅឆ្នាំ២០០១ គាត់បានហែលទឹកចម្ងាយ ៥០៤គីឡូម៉ែត្រ ដោយមិនឈប់ ទាល់តែសោះ រយៈពេល ៨៤ម៉ោង នៅទន្លេ Danube ដូចគ្នា…។
ចុងក្រោយនេះ នៅក្នុងឆ្នាំ ២០០៧ លោក Martin Strel បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ជាមួយនឹង ការបំបែកឯតទគ្គកម្ម ហែលទឹកចម្ងាយ ៥.២៦៨គីឡូម៉ែត្រ នៅក្នុងទន្លេ Amazon ជាទន្លេដែលសម្បូរទៅដោយ សត្វកាចសាហាវ នៅអាហ្វ្រិកខាងត្បូង ចំណាយរយៈពេល ៦៦ថ្ងៃ។
ការបំបែកឯតទគ្គកម្ម Guinness World Record ជាច្រើនលើកនេះ គឺពុំទាន់មានអ្នកណាម្នាក់ អាចធ្វើបានដូចលោក Martin Strel នោះឡើយ៕




ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top