ថៃ៖ វីដេអូឃ្លីបខ្លីមួយ ដែលបង្ហោះលើគេហទំព័រ YouTube មានរយៈពេលជាង ១នាទី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលស្រ្តីជាប្រពន្ធដឹកដៃបុរសម្នាក់ ដែលជាប្តីរបស់ខ្លួនចូលហាងកាត់សក់ និងបញ្ជាឲ្យ ជាងកាត់សក់ កោរត្រងោលប្តីរបស់ខ្លួនតែម្តង ។
វីដេអូឃ្លីនេះក៏បានផ្តល់ការ ចាប់អារម្មណ៍ផងដែរ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) ដោយអ្នកលេងខ្លះសរសេរថា «នេះមិនមែនប្រពន្ធទេ ទៅជាម៉ែប្រពន្ធហើយ បានជាចិត្តសាហាវបែបនេះ»។
យ៉ាងណាក៏ដោយ ប្តីប្រពន្ធក្មេងខ្ចីនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាជនជាតិថៃ តែយ៉ាងណាគេមិនដឹងថា ដោយសារមូលហេតុអ្វីច្បាស់លាស់ ដែលបណ្តាលឲ្យប្រពន្ធ ក្មេងខ្ចីនោះ ខឹងខ្លាំងដូចនេះនោះទេ តែគេសង្ស័យថា ប្រហែលជាប្តីនោះពូកែទាក់ទង ស្រីក្រៅហើយមើលទៅ៕