CATEGORIES
OTHER

Monday, November 18, 2013

សោម វីរៈបុត្រ ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធី “ផ្កាយរះក្នុងសួន” ធ្វើឲ្យ​ទស្សនិកជន​ទប់​ទឹកភ្នែក​មិន​ជាប់ (Video Inside)

Posted by Unknown  |  at  4:49 AM

ភ្នំពេញៈ កុមារាម្នាក់ ដែលមានភាពក្រមិចក្រមើម មានប្រជាប្រិយភាព លេចធ្លោក្នុង កម្មវិធី “ផ្កាយរះក្នុងសួន” គឺ កុមារា សោម វីរៈបុត្រ ត្រូវបានគណៈមេប្រយោគ ប្រកាសថា រូបគេត្រូវជម្រុះចេញពីកម្មវិធី កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន បានសម្រក់ទឹកភ្នែក បង្ហាញពីការសោកស្តាយ ស្ទើរតែមិនជឿ។ សូម្បីតែនៅលើបណ្តាញទំនាក់ទំនងសង្គម ក៏មានមនុស្សមិនតិចទេ សម្តែងការខកចិត្ត និងអាណិតកុមារារូបនេះ ដែលត្រូវធ្លាក់ចាកចេញពីកម្មវិធី ដោយមិនអស់ចិត្ត។
បន្ទាប់ពីគណៈមេប្រយោគ លោក ម៉ិញ សុធីវណ្ណ និង អ្នកស្រី សួន ចន្ថា បានប្រកាសឈ្មោះ កុមារា និងបេក្ខជន-បេក្ខនារី សរុប៣ដួង បានឈ្នះជ័យលាភីទាំងទឹកមុខ សោកស្តាយ និងសោកសៅ ដោយប្រកាស ថាកុមារា-បេក្ខជន-បេក្ខនារី ៣ដួង បានឈ្នះជ័យលាភី ។ ប៉ុន្តែនៅក្នុងនោះ មិនមានវត្តមាន កុមារា សោម វីរៈ បុត្រ ដោយគណៈមេ ប្រយោគ លោក សុធីវណ្ណ បានបកស្រាយថា “មូលហេតុដែល កុមារារូបនេះ មិនអាចទទួលបានជ័យ លាភីនោះ ដោយសារតែសំឡេងវីរៈបុត្រ នៅក្មេងមិន ទាន់ដល់កម្រិត ក្មួយប្រុសច្រៀងបទញាក់ធ្វើបានល្អ ប៉ុន្តែក្មួយច្រៀងបទមនោសញ្ចេតនា មិនទាន់ល្អនោះទេ ខ្ញុំទទួលស្គាល់ថា ក្មួយរាំបានល្អ មានចង្វាក់ល្អជាងគេ ដែរតែសំឡេងក្មួយ ពេលស្រែក អត់បានទប់ទេ អ៊ីចឹងបានយើងខ្ញុំ សម្រេចចិត្តទុក៣នាក់ ឲ្យ ក្មួយប្រុសចាកចេញ ” ។
តាមរយៈការវិនិច្ឆ័យ របស់គណៈមេប្រយោគទាំងពីររូបនេះ បានធ្វើឲ្យកុមារា ដែលកំពុងមានប្រជាប្រិយភាព សោម វីរៈ បុត្រ ស្តាប់ ទាំងអារម្មណ៍ ក្តុកក្តួល អួលដើមករនិយាយស្ទើរតែមិនចេញ សូម្បីតែទស្សនិកជន ដែលដានតាមទស្សនា ក៏មានអារម្មណ៍សោកស្តាយ ទប់ទឹកភ្នែកមិនជាប់ អាណិតកុមារារូបនេះ មិនតិចដែរ។
បើតាមប្រភព ក្រៅផ្លូវការមួយ ដែលអះអាងថា ជាអ្នកជិតខាង របស់ កុមារា សោម វីរៈបុត្រ បាន បង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា បើទោះបីជាកុមារា សោម វីរៈបុត្រ មិនបានទទួល ជោគជ័យក្នុងកម្មវិធីនេះ ក៏ពិតមែន តែមិនបានធ្វើឲ្យ គេបាក់ទឹកចិត្តឡើយ។ ផ្ទុយទៅវិញភាពបរាជ័យនេះ គឺជាមេរៀនឲ្យគេ ហាត់រៀនបន្ថែមទៀត ព្រោះតែវីរៈបុត្រស្រឡាញ់ មានបំណង ប្រាថ្នាចង់ក្លាយ ជាតារាចម្រៀងមួយរូប មានឈ្មោះបោះសំឡេង នៅថ្ងៃអនាគត ។ ការប្រកាសរបស់មេប្រយោគ ប្រាប់ពីមូលហេតុ ដោយសារតែសំឡេង នៅក្មេងមិនមែនមានន័យថា គេ (វីរៈបុត្រ) គ្មានសមត្ថភាព ឬមិនអាចក្លាយ ជាតារាចម្រៀងនោះទេ គ្រាន់តែចង់ឲ្យគេទៅហាត់ រៀនបន្ថែម។
ប្រភពដដែល បានប្រាប់ទៀតថា ក្នុងអំឡុងពេលកុមារា សោម វីរៈ បុត្រ ដាក់ពាក្យចូលប្រឡង គឺពិតជាទាក់ទាញប្រជាប្រិយភាព ធ្វើឲ្យទស្សនិកជនស្រឡាញ់ចូលចិត្ត គាំទ្រ ។ ប៉ុន្តែនៅពេលដែលដល់ថ្ងៃ ប្រកាសលទ្ធផល បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររូបគេជាច្រើន ស្លុតចិត្ត ស្ទើរតែមិនឲ្យជឿថា ត្រូវចាកចេញពីកម្មវិធីនោះទេ ។
ដូច្នេះចង់ដឹងថា ការកាត់សេចក្តីដោយ សម្រេចជម្រុះកុមារារូបនេះ ចាកចេញពីកម្មវិធី “ផ្កាយរះក្នុងសួន” ធ្វើឲ្យទស្សនិកជនជាច្រើន សម្ដែងការសោកស្តាយទប់ទឹកភ្នែក មិនជាប់ ខ្លោចចិត្តអាណិតរូបគេ ដល់កម្រិតណា..? សូមទស្សនាទាំងអស់គ្នា៖




ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top