CATEGORIES
OTHER

Thursday, November 21, 2013

មាស សុខសោភា បំផុស​យុវវ័យ​ឲ្យ​ចេះ គោរព​ស្រឡាញ់​ម្ដាយ​របស់​ខ្លួន (Video Inside)

Posted by Unknown  |  at  1:37 AM

ភ្នំពេញៈ តារាចម្រៀងមានទឹកដម សំឡេងពីរោះរណ្តំចិត្ត កញ្ញា មាស សុខសោភា ធ្លាប់តែបកស្រាយបទចម្រៀង បែបមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ចម្រៀងបែបប្រពៃណីខ្មែរ នៅក្នុងអត្ថន័យបទចម្រៀង គឺផ្តោតទៅលើជីវិតស្នេហា ជួបបែកៗតម្រូវទៅតាមសម័យកាល បច្ចុប្បន្ន និងយុវវ័យជាដើម។ ប៉ុន្តែថ្ងៃនេះ LookingTODAY សូមនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជាមួយបទចម្រៀងថ្មីមួយទៀត ដែលតារាចម្រៀងរូបនេះ ច្រៀងបកស្រាយ ពីទឹកចិត្តស្រឡាញ់ម្តាយ ការលំបាកដែល អ្នកម្តាយធ្លាប់ជួបប្រទះ កំហុសឆ្គង ដែលកូនធ្លាប់ធ្វើខុសកន្លងមក ។ បទនេះស្តាប់ហើយពិតជារំជួលចិត្ត អាណិតអ្នកម្តាយ និងចង់ប្រាប់គាត់ថា កូនសុំទោស ចំពោះរឿងគ្រប់យ៉ាង ។
គេនៅចាំបានថា កាលពីពេលកន្លងទៅ តារាចម្រៀងស្រីល្បីឈ្មោះឈរ លំដាប់កំពូល ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ធ្លាប់បានបកស្រាយ បទចម្រៀងមួយបទ ផ្ញើរទៅឲ្យអ្នកម្តាយ ជាទីស្រឡាញ់ រៀបរាប់ពីភាពសប្បាយរីករាយ ទុក្ខសោកការលំបាក របស់អ្នកម្តាយ និងបង្ហាញពីទឹកចិត្តរបស់ កូនមានចំពោះម្តាយ ម្តងរួចមកហើយ ។ ដោយឡែកថ្ងៃនេះ Looking TODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅស្តាប់បទចម្រៀងមួយបទ មានចំណងជើងថា “លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ” របស់ មាស សុខសោភា ច្រៀងរៀបរាប់ពីការតស៊ូ របស់អ្នកម្តាយ តាំងពីចាប់ផ្ដើមពពោះ រហូតចិញ្ចឹមបីបាច់កូន ដល់ធំពេញវ័យ។
បទនេះបានបង្ហាញអត្ថន័យ លើការចិញ្ចឹមកូនម្នាក់ៗ មិនមែន ងាយស្រួលទេ ពេលខ្លះម្តាយខឹងជេរស្តីបន្ទោស កូនបែរជាគិតថា ម្តាយមិនស្រឡាញ់ខឹងគាត់ ស្អប់គាត់ ។ ប៉ុន្តែនៅពេលដែល អត់មានលុយចាយ តែងតែនឹកឃើញម្តាយមុនគេ ហើយមិនថា កូនសប្បាយរីករាយ ជួបការលំបាកខ្លាំងប៉ុនណាទេ គឺមានតែម្តាយម្នាក់គត់ ដែលនៅជិតកូន គ្រប់ពេលវេលា ។
គេហទំព័រ LookingTODAY ជឿជាក់ថា តាមរយៈចម្រៀងមួយបទនេះ ប្រាកដជាមានកូន ជាច្រើនពេញចិត្ត នឹងចង់ផ្ញើរបទចម្រៀងនេះ ជូនម្តាយជា ទីស្រឡាញ់គ្រប់ៗរូប ជាក់ជាមិនខាន។ ចង់ដឹងថាបទចម្រៀងនេះ បង្កប់អត្ថន័យជ្រាលជ្រៅ កម្រិតណានោះ មានតែទស្សនា ទាំងអស់គ្នា ៖



 ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top