CATEGORIES
OTHER

Tuesday, November 26, 2013

របរប្រើជើង​ចាប់ពស់​ របស់​ជនជាតិ​អាហ្វ្រិក​ ពិតជា​គួរ​ឲ្យញាក់​ សាច់​មែន!​ (Video Inside)

Posted by Unknown  |  at  8:10 PM

អាហ្រ្វិក ៖ ពិតជាគួរឲ្យ ស្រៀវសាច់យ៉ាងខ្លាំង នៅពេលដែល បានឃើញ បុរសម្នាក់ បានប្រថុយ យកជើងរបស់ខ្លួន ធ្វើជានុយដើម្បី ចាប់សត្វពស់ថ្លាន់ ដ៏ធំមួយដែលលាក់ខ្លួន នៅក្នុងរូងដីនោះ។ តាមរយៈខ្សែវីដេអូមួយ ក្រោមការបកស្រាយ ជាភាសាបារាំង ត្រូវបានគេបង្ហោះលើគេហទំព័រ Youtube បានបង្ហាញនូវ ក្រុមជនជាតិអាហ្វ្រិក មួយក្រុម នាំគ្នាធ្វើការប្រមាញ់ សត្វពស់ថ្លាន់ មួយក្បាល ដោយប្រើប្រាស់ជើងស្តាំ របស់បុរសម្នាក់ ក្នុងក្រុម ជានុយក្នុងការ ទាញពស់ ឲ្យចេញពីក្នុងរូងដី។
វីដេអូមានរយៈពេលជាង ៤នាទីនេះ គេបានឃើញបុរស ដែលយកជើងធ្វើជានុយ ស្រួចពស់ថ្លាន់នោះ បានបុកអ្វីម្យ៉ាង ហើយបានយកមកលាប នៅលើជើង និងបានយកក្រណាត់ មករុំជើងត្រឹមជង្គង់ ហើយបានយកជើង ដាក់ចូលក្នុងរូងដី។ ស្រាប់តែមួយ សន្ទុះក្រោមមក គាត់បានឲ្យគ្នីគ្នា ចាប់ទាញគាត់ចេញ ឃើញពស់ថា្លន់លេបជើង ជិតដល់ក្បាលជង្គង់ ទៅហើយ។ យើងមិនដឹងពីគោលបំណង នៃការចាប់ សត្វពោះថ្លាន់ មួយក្បាលនេះទេ ដោយបន្ទាប់ពី បានសម្លាប់វារួច ខ្សែវីដេអូនេះ ក៏បានបញ្ចប់តែម្តង៕


ប្រភព  lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top