CATEGORIES
OTHER

Thursday, November 28, 2013

ហេតុការណ៍ផ្ទុះផ្លូវនៅរុស្ស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង (Video Inside)

Posted by Unknown  |  at  10:29 PM

រុស្ស៊ី ៖ ទីក្រុង Yekaterinburg គឺជាទីក្រុងធំជាងគេទី៤ របស់ប្រទេសរុស្ស៊ី បានកើតមានហេតុការណ៍ ដ៏ចម្លែកគួរឲ្យភ្ញាក់ផ្អើលមួយ មិនធ្លាប់មានពីមុនមក គឺហេតុការណ៍ផ្ទុះផ្លូវ។
តាមរយៈខ្សែវីដេអូ ថតបានដោយកាមេរ៉ារបស់រថយន្តមួយគ្រឿង ដែលត្រូវបានគេបង្ហោះលើ គេហទំព័រ Youtube បានបង្ហាញយ៉ាងច្បាស់ នូវហេតុការណ៍ផ្ទុះផ្លូវ ប្រៀបបីដូចផ្ទុះគ្រាប់បែកអីចឹង ដោយបានធ្វើឲ្យរថយន្តប្រភេទ SUV មួយគ្រឿង ដែលកំពុងបើកបរ បុកបន្ទុះចំណែកផ្លូវនោះ ឈប់នៅមួយកន្លែងតែម្តង។
បើតាមមន្ត្រីជំនាញ ផ្នែកផ្លូវលោក Howard Robinson បានឲ្យដឹងថា នេះគឺជាហេតុការណ៍ផ្ទុះ ដ៏កម្រមួយ ដោយសារតែសំពាធខ្យល់ខ្លាំងនៅក្រោមដី។ លោកបានឲ្យដឹងថា «វាគឺជាសំពាធខ្យល់ខ្លាំង ប្រសិនបើវា ជាសំពាធទឹក យើងនឹងឃើញទឹក បាញ់ចេញមកច្រើន ជាក់ជាពុំខាន»។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏ចម្លែកមួយនេះ មិនបានធ្វើឲ្យអ្នកណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ដោយអ្នកបើកបររថយន្ត អាចចេញមកក្រៅបាន ដោយសុវត្ថិភាព៕

 ប្រភព   lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top