CATEGORIES
OTHER

Thursday, November 21, 2013

អ្នកសុំទាន​មាន​យុទ្ធសាស្រ្តថ្មី​ ប្រើ​សត្វចាប​ជួយ​រកលុយ​ មើលទៅ​ឡូយ​អស់ទាស់..!​​​ (Video Inside)

Posted by Unknown  |  at  1:38 AM

ចិន៖ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រនោះទេ សុទ្ធសឹងតែមាន អ្នកសុំទានទាំងអស់ គ្រាន់តែមានតិចឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែបើយើងក្រឡេក ទៅមើលអ្នកសុំទាន នៅក្នុងប្រទេសចិនវិញ គឺមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពីអ្នកចូលចិត្តលេងបណ្តាញសង្គមហ្វេប៊ុក។
បើយើងធ្វើការវិភាគ ទៅលើកាយវិកា បុរសវ័យចំណាស់ និងសត្វចាបដ៏ឆ្លាតនោះ គឺមានសមត្ថភាពខ្ពស់ អាចទាក់ទាញចិត្ត របស់ទស្សនិកជន ឲ្យមានការអារម្មណ៍ សប្បាយរីករាយ ក្នុងការទស្សនា នូវសមត្ថភាពខ្ពស់ របស់សត្វចាប ក៏ដូចជាភាពប៉ិនប្រសប់ របស់លោកតាម្នាក់នេះផងដែរ។
ក្រោយពីមានមនុស្សម្នា ចោមរោមមើល យ៉ាងច្រើនហើយនោះ លោកតាបាន បញ្ជាឲ្យសត្វចាប ហើរទៅយកកាក់ប្រាក់ ដែលអ្នកឈរទស្សនា បានដាក់នៅលើ បាតដៃ ដើម្បីចង់ដឹងថា សត្វចាបនោះចេះស្ដាប់បញ្ជា ម្ចាស់របស់វាកម្រិតណា ។ ពេលនោះភាពភ្ញាក់ផ្អើលបានកើតឡើង នៅពេលសត្វចាប ដ៏ឆ្លាត បានហើរទៅពាំកាក់ប្រាក់ យកមកឲ្យម្ចាស់ របស់វាបានគ្រប់ៗគ្នា ស្ទើរមិនគួរឲ្យជឿ និងគួរឲ្យសរសើរដល់លោកតា ដែលចេះបង្រៀនសត្វ ឲ្យចេះរកលុយបាន យ៉ាងងាយដោយមិនបាច់ហត់។
សូមកុំបង្អង់យូរ មកទស្សនាទស្សនីយភាព អ្នកសុំទានបែបថ្មី ជាមួយ LookingTODAY ទាំងអស់គ្នា៖



ប្រភព៖ lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top