បារាំង ៖ ពិធិការិនីអាកាសធាតុ របស់ស្ថានីយ៍ទូរទស្សន៍មួយរបស់បារាំង នាង Doria Tillier មិនបានភ្លេចអ្វីដែល រូបនាងបានសន្យា ជាមួយទស្សនិកជននោះទេ គឺនាងនឹងស្រាតនៅលើ កញ្ជក់ទូរទស្សន៍ ប្រសិនបើក្រុមបាល់ទាត់បារាំង បានឈានចូលដល់ ការប្រកួត World Cup ដែលនឹងធ្វើឡើង នៅប្រទេសប្រេស៊ីល នាឆ្នាំក្រោយនេះ។
នៅជុំទី២ ក្រុមបាល់ទាត់បារាំង បានវាយបកឈ្នះក្រុមអ៊ុយក្រែន ៣-០ នៅពហុកីឡដា្ឋន Stade de France បន្ទាប់ពីបានចាញ់អ៊ុយក្រែន ២-០រួចមក។ បារាំងបានជាប់ជាក្រុម ដែលមានឈ្មោះលេង នៅក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយនេះ។
បន្ទាប់ពីបានទទួលលទ្ធផល នាង Doria Tillier មិនបានក្បត់ពាក្យសន្យានោះទេ គឺនាងពិតជា បានស្រាត ថតដាក់ផ្សាយឲ្យទស្សនិកជន បានទស្សនាពិតមែន កាលពីរាត្រីថ្ងៃអង្គា កន្លងទៅ ដោយនាងបានស្រាតរត់ នៅតាមវាយស្មៅមួយ យ៉ាងខៀវខ្ចី ប៉ុន្តែមើលរូបនាង មិនសូវច្បាស់នោះទេ៕