កូរ៉េ៖ ស្រីស្អាត YoonA ជាសមាជិក ក្នុងក្រុម Girls’ Generation បានធ្វើឲ្យក្មេងៗ សិស្សសាលា ភ្ញាក់ផ្អើលពេញសាលា នៅពេលដែល នាងកំពុងសម្តែង រឿងថ្មី មានចំណងជើងថា “Prime Minister and I”។
នៅពេលនាង កំពុងសម្តែង ក្មេងសិស្សសាលា ជាពិសេសសិស្សប្រុសៗ លែងរៀនសូត្រ ហើយនាំគ្នាមកអើតមើល តាមបង្អួចសាលា ហើយស្រែកហ៊ោយ៉ាងខ្លាំង ពេលបានឃើញតារា ក្នុងចិត្តរបស់ពួកគេ។
ភ្លាមនោះ YoonA ក៏បានស្រែកទៅវិញ ទាំងអស់សំណើចថា “ឆាប់ចូលទៅរៀនវិញទៅ..”។ ខ្សែភាពយន្ត “Prime Minister” នឹងត្រៀមចាក់ផ្សាយ នៅថ្ងៃទី ៩ ខែធ្នូនេះ បន្ទាប់ពីរឿង “Marry Him If You Dare” ៕
ប្រភព lookingtoday