CATEGORIES
OTHER

Monday, December 2, 2013

អ្នកគ្រូដាក់ឲ្យសិស្សតូចៗ ដេកតម្រៀបគរលើគ្នា រួចឡើងអង្គុយពីលើ មើលទៅគួរឲ្យអាសូរ

Posted by Unknown  |  at  11:45 PM

ចិន : វាពិតជាគួរឲ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង សម្រាប់អ្នកដែលជាឪពុកម្តាយឬ អាណាព្យាបាលរបស់កុមារតូចៗ ដែលជាសិស្សមត្តេយ្យ នៅសាលាមួយក្នុង ប្រទេសចិនដោយត្រូវបាន ស្ត្រីជាគ្រូបង្រៀនឲ្យពួកគេ ក្រាបតម្រៀបគ្នាពីក្រោម យ៉ាងច្រើន ដាក់ចន្លោះពូកហើយ នាងបានឡើងពីលើដោយលេងស្ទីល ដូចជាពីរ៉ាមីតនៅ ប្រទេសអេហ្ស៊ីបអីចឹង។
 រូបភាពនេះត្រូវបានបង្ហោះនៅលើ ប្រព័ន្ធអ៊ីនធឺណេត ដែលបង្ហាញពីគ្រូមត្តេយ្យម្នាក់នៅតំបន់ Changsha កំពុង ញញឹមពីលើកុមារតូចៗ ដែលប្រឹងនឹងកំលាំងរបស់នាង ដែលសង្កត់លើពួកគេ។
សារព័ត៌មានចិនមួយបានរាយការណ៍ថា ឪពុកម្តាយក្មេងនៅពេលឃើញ ហេតុការណ៍បែបនេះមានអារម្មណ៍ ខឹងសម្បារនិងចង់នាំគ្នាតវ៉ាចំពោះទង្វើរបស់ គ្រូម្នាក់នេះដែលនិយាយថា នេះជាការហាត់ប្រាណ ប៉ុន្តែមើលទៅប្រៀបបីដូចជា ជិះជាន់កំលាំងក្មេង និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់។
 មន្ត្រីរបស់សាលា និយាយថា ការហាត់ប្រាណនេះ វាមិនប៉ះពាល់សុវត្ថិភាពក្មេងទេ ប៉ុន្តែនឹងជួយពួកគេឲ្យ មានកំលាំងរឹងមាំ តែទោះជាយ៉ាងណាក៏ឪពុកម្តាយ សិស្សនៅតែមាន ក្តីបារម្ភជានិច្ចចំពោះស្ទីល ហាត់ប្រាណដ៏គ្រោះថ្នាក់បែបនេះ៕

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top