CATEGORIES
OTHER

Tuesday, December 3, 2013

ស្ត្រីម្នាក់ត្រូវចំណាយជាង ៣ម៉ឺនដុល្លារឲ្យអតីតសង្សារ ព្រោះមានកូនដោយ គ្មានការព្រមព្រៀង

Posted by Unknown  |  at  12:06 AM

អ៊ីស្រាអែល : ស្ត្រីអ៊ីស្រាអែលម្នាក់ ត្រូវតុលាការក្នុងស្រុកកាត់ក្តីឲ្យ នាងចេញសំណងទៅបុរសម្នាក់ ដែលជាអតីតមិត្តប្រុស នូវចំនួនទឹកប្រាក់ប្រមាណ ៣១.២៥០ ដុល្លារ បន្ទាប់ពីនាងបានបបួល គេមានសិចជាមួយដោយ កុហកថានាងមិនអាច មានកូនបាន ហើយការរួមភេទរបស់ពួកគេ គឺមិនមានប្រើស្រោមអនាម័យឡើយ។
ប៉ុន្តែយោងតាមការចុះផ្សាយពី គេហទំព័ររទេសមួយបានឲ្យដឹងថា ព្រឹត្តិការណ៍នេះកើតឡើងកំឡុង ពេលប៉ុន្មានឆ្នាំហើយ រហូតដល់ស្ត្រីម្នាក់នេះមានកូន ដែលបុរសរងការចោទប្រកាន់ អះអាងថានាង មានដៃគូច្រើនមិនមែនតែគេម្នាក់ប៉ុណ្ណោះទេ ហើយពេលនេះគាត់ក៏ បានរៀបការមានគ្រួសារថ្មីដែរ បន្ទាប់ពីចែក ផ្លូវគ្នាជាមួយស្ត្រីម្នាក់នេះ។ ខណៈ ដែលនាងមានកូន ប្រុសម្នាក់ទើបនឹងកើត បែរជាមកចង់ភ្ជាប់ទំនាក់ទំនង ជាមួយគាត់ដោយដាក់ សម្ពាធឲ្យគាត់លែងលះ ជាមួយប្រពន្ធដែលជា ហេតុផលមួយធ្វើឲ្យគាត់ ដាក់ពាក្យប្តឹងស្ត្រីរូបនេះថា បោកប្រាស់រូបគាត់និងលួចយកទឹកកាម ទៅបង្កើតកូនដោយគ្មានការព្រមព្រៀង។
 ក្រោយពី ពិចារណាក្តីរួច តុលាការបានកាត់ក្តី ឲ្យបុរសរងគ្រោះឈ្នះ និងតម្រូវឲ្យស្ត្រីនោះសង ជម្ងឺចិត្តចំនួន ៣១.២៥០ដុល្លារ ដល់រូបគេផងដែរ៕

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top