CATEGORIES
OTHER

Wednesday, December 4, 2013

ស្វែងយល់ ពីវិធីបំបាត់ ស្នាមសង្វារពោះ

Posted by Unknown  |  at  11:24 PM

ដំបូងត្រូវដឹងជាមុនថា មូលហេតុនៃសង្វារបណ្តាលមកពីអ្វី? ជាទូទៅសង្វារលើក្បាលពោះច្រើន កើតលើស្ត្រីដែលមានផ្ទៃពោះ មនុស្សធាត់និងយុវវ័យដែលធំធាត់ឆាប់រហ័ស ឬអ្នកដែលបានទទួលទាន ថ្នាំមានភាគផ្សំ របស់ស្តេរ៉ូអ៊ីត (Steroit)យូរពេក ។
សម្រាប់ស្ត្រីដែលសម្រាលកូនហើយ ស្នាមសង្វារពោះនឹងបាត់ ទៅវិញជាសន្សឹមៗ តែបើសង្វារដែលបែក ធំជ្រៅខ្លាំង អាចនៅបន្សល់ស្លាកស្នាម ពិបាកកែខៃ ។ ប៉ុន្តែអាចការពារ បានដោយលាបឡេ ថែរក្សា ស្បែកជាប្រចាំ តាំងពីចាប់ផ្តើមមានផ្ទៃពោះ ។ ចំណែកមនុស្សធាត់បើសម្រកទម្ងន់ អាចកាត់បន្ថយសង្វារបាន ។
ប្រការសំខាន់មិនត្រូវប្រើថ្នាំ ស្តេរ៉ូអ៊ីត ជាប់ៗគ្នាយូរថ្ងៃពេក។ ការព្យាបាលសង្វារ អាចប្រើថ្នាំដែលមានភាគផ្សំ របស់អាស៊ីត ។ ប៉ុន្តែវិធីដែលល្អបំផុតក្នុងការព្យាបាល សង្វារគឺត្រូវទទួលតានអាហារ ឲ្យបានគ្រប់ទាំង៥ក្រុម និងហាត់ប្រាណឲ្យបានខ្ជាប់ខ្លួន ។ ក្រៅពីនេះត្រូវឧស្សាហ៍ថែទាំស្បែក កុំឲ្យស្ងួត ដោយប្រើក្រែមឬឡេផ្តល់សំណើម ៕
ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top