អាមេរិក : តាមសេចក្តីរាយការណ៍របស់ប៉ូលីសក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានឲ្យដឹងថា បុរសម្នាក់បានបង្ហោះរូបថតសាកសពរបស់ប្រពន្ធនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីប្រាប់ដល់ក្រុមគ្រួសារ នាងឲ្យបានដឹង បន្ទាប់ពីគេបានបាញ់ស ម្លាប់ប្រពន្ធរួច។
បុរសជាប្តីឈ្មោះ Derek Medina អាយុ៣១ឆ្នាំ កំពុងរងការចោទ ប្រកាន់ពីបទឃាតកម្មលើប្រពន្ធឈ្មោះ Jennifer Alfonso អាយុ២៦ឆ្នាំ ប៉ុន្តែប្តីដែលជាឃាតកម្នាក់នេះនិយាយថា គេធ្វើនេះគ្រាន់តែការពារខ្លួនព្រោះប្រពន្ធ បានប្រើកាំបិតចង់ចាក់គាត់ នៅឯផ្ទះក្នុង តំបន់ South Miami ។
ទោះបីជាមាន ការអះអាងបែបនេះក្តី តុលាការបានរកឃើញពិរុទ្ធភាពនៃទោសរបស់គេហើយ បានកាត់ទោស Medina ឲ្យជាប់ពន្ធនាគារដោយគ្មានការធានាខ្លួនឡើយ៕