អូស្រា្តលី៖ រដូវនៃការផ្លាស់ប្តូរ ទីលំនៅប្រចាំឆ្នាំ របស់សត្វក្តាមនៅលើកោះ Christmas របស់ប្រទេសអូស្រ្តាលី បានចាប់ផ្តើម។ បន្ទាប់ពីបានចាប់ផ្តើម នៅចុងឆ្នាំនីមួយៗ ក្តាមពណ៌ក្រហមជាង ៤០លានក្បាល បានធ្វើការផ្លាស់ប្តូរ ទីលំនៅរបស់វា ដោយការធ្វើដំណើរ ក្នុងរយៈចំងាយ ៩គីឡូម៉ែត្រឆ្ពោះទៅ កាន់មហាសមុទ្រឥណ្ឌា ដើម្បីបង្កកំណើត។
ការផ្លាស់ប្តូរទៅលំនៅ របស់វាបានធ្វើឲ្យ ក្រុមបូលីសនៅក្នុង តំបន់នោះមានការឈឺក្បាល យ៉ាងខ្លាំង ដោយវាបានធ្វើឲ្យមាន ការរាំងស្ទះដល់ចរាចរណ៍ ព្រមទាំងនាំឲ្យ មានភាពអាក់ខាន ដល់អ្នកដំណើរ ដែលបានឆ្លងកាត់ តំបន់នោះ។
ជាមួយគ្នានេះដែរ ក្រុមអ្នកអភិរក្សសត្វព្រៃ បានសង្កេតឃើញថា ភាគច្រើនក្តាមឈ្មោល ធ្វើដំណើរទៅមុន។ នៅពេលដែលវា ទៅដល់ទីតាំងរួចហើយវា ជីករូងសម្រាមក្តាមញី ដែលនឹងទៅដល់ នៅក្នុងរយៈពេល ៥ទៅ ៧ថ្ងៃក្រោយ។ បន្ទាប់ពីវាធ្វើការបង្កាត់ ពូជហើយ ក្តាមញីត្រូវនៅក្នុង រូងនោះក្នុងរយៈពេល ២សប្តាហ៍ ដើម្បីភ្ញាស់ពង និងរងចាំរហូតទាល់តែ ពងទាំងនោះភ្ញាស់ចេញជាកូន។ បន្ទាប់ពីកូនទាំងនោះ ធ្វើការរីកលូតលាស់ហើយ ពួកវាក៏បាននាំគ្នា ធ្វើដំណើរមកកាន់កន្លែង ដើមវិញដែលស្ថិត នៅកោះ Christmas ប្រទេសអូស្រ្តាលី។៕