ជីវិតផ្លូវភេទមិនត្រឹមតែ ផ្ដល់នូវសេចក្ដី ស្រណុកស្រួលសម្រាប់ លោកអ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចមាន ផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកបើក ប្រតិបត្ដិការគ្មានការ ប្រុងប្រយ័ត្ននោះ ។ ជាទូទៅគ្រោះដោយ អកុសល ទាំងនេះ គឺច្រើនកើតឡើងក្នុង ខណៈពេលកំពុង រួមភេទដែលមានទីតាំង មិនប្រក្រតី ឬក៏សាហាវខ្លាំងពេក ។ ដូច្នេះ យើងគួរតែស្វែងយល់ គ្រោះថ្នាក់ដែលមាន ដូចខាងក្រោមនេះ ៖
1-បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេល រួមភេទដែលកើតឡើង ជាទូទៅដោយ សារតែការប្រើ ក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើន ខ្លាំងពេក លុះត្រាតែ អ្នកមានភាព ប្រាកដច្បាស់ថា អ្នកទាំង២អាច ប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួស ស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នក ត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺ ចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោងក្រោយមក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។
2-ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ ភេទក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹកញាប់នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោស អង្អែល ឱ្យបានយូរបន្ដិច ដែលវិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួល យកអាវុធដ៏រឹង របស់អ្នកបាន ដោយគ្មានបញ្ហា ឬក៏អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួម ភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះអាចបណ្ដាល មកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ។
3-ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ ។ ការដាច់រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅ ក្នុងរូបភាព កម្រោលពេក ខណៈ ពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺ ចាប់នៅពេល ទទួលបានអារម្មណ៍ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈ ធ្ងន់ធ្ងរ និង ចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការ ជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយ ការ ដាច់រលាត់ បានច្រើនបំផុត ។
4-បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ ។ ប្រការ នេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វា ទាំងបង្ខំ តែស្ថានភាព បែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុងពេលប្រើ ក្បាច់វាយ ប្រហារទាំង កម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុនពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួល ក្នុងអំឡុងពេល រួមភេទអ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួល តែ ប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ ៕