សំនួរ៖នាងខ្ញុំបាន រៀបការប្រមាណ១០ ឆ្នាំមកហើយ មានកូន២ នាក់ហើយ នៅពេលនេះខ្ញុំ មានអាយុ៣៥ឆ្នាំ។ នាកខ្ញុំ និងស្វាមីចាប់ផ្តើម មានបញ្ហាជាមួយ គ្នាដោយសារអ្វីៗ របស់នាងចាប់ផ្តើម រលុងលែងហាប់ណែន ដូចពេល មុនទៀត។ នាងខ្ញុំចង់សួរថា តើគួរធ្វើបែបណារទើប ឲ្យអវយវៈភេទនាងខ្ញុំ មានលក្ខណៈល្អប្រសើ ឡើងវិញនោះ?
ចម្លើយ ៖ ជាការពិតនាងគួរព្យាយាម ហាត់ធ្វើចលនាសាច់ដុំ នៅត្រង់ជុំវិញអវយវៈភេទ ឲ្យរឹងមាំឡើងវិញព្រោះ វាអាចធ្វើឲ្យអវយវៈភេទ របស់អ្នកមានលក្ខណៈ ហាប់ណែនផ្តល់ឲ្យនូវ ភាពស្រណុកស្រួល ដូចដើមវិញ។
ចំណែកវិធីហាត់ប្រឹងខ្ចឹបគូទក៏កាន់តែងាយស្រួលទៅទៀត ព្រោះអាចធ្វើនៅពេលណាកន្លែងណារក៏បាន។ អ្នកអាច ធ្វើបានខណៈពេលអង្គុយ នៅលើកៅអីមិនថា នៅក្នុងផ្ទះកន្លែងធ្វើការ ដោយផ្តើមដំបូងពីការប្រឹង ក្បាលពោះដងខ្លួន ឲ្យត្រង់រួចប្រឹងខ្ចឹបគូទ ហើយរាប់មួយៗពី ១ដល់១០ ទើបប្រលែងមកវិញទាំងសន្សឹមៗ។ នាងគួរព្យាយាមធ្វើបែប នេះ ឲ្យក្នុងមួយថ្ងៃពី ១០០ទៅ២០០ដងក្នុងរយៈពេលត្រឹមតែ ៣ ខែនោះ រសជាតិស្នេហារបស់អ្នកនឹង វិលមកវិញ ដោយ មិនចំបាច់ចំណាយទាំង ពេលវេលាទាំងលុយកាក់ ក្នុងការវះកាត់នោះទេ។ ប្រសិនជាដៃគូរបស់នាង នៅតែ មិនពេញចិត្តទៀតនាងគួរហាត់ផ្តល់ភាពស្រណុកស្រួលដល់ដៃគួដោយប្រើមាត់ (អូរ៉ាល់សិច) ខ្លះក៏មិនអាក្រក់ ណាស់ណាដែរ។
សំណួរ ៖ ខ្ញុំបាទរៀបការ៣ ឆ្នាំមកហើយពេលដំបូងការងារនៅលើគ្រែ របស់យើងទាំងពីរមាន ដំណើរការលូនគ្នា បញ្ហាទេ ដែលមុនពេលធ្វើអ្វីៗនោះ ខ្ញុំបានប្រើ អូរ៉ាល់សិចឲ្យនាងជាមុនសិន។ ក៏ប៉ុន្តែមួយរយៈក្រោយ មកនេះនាង ប្រាប់ថា មិនចងឲ្យប្រើអវយវៈភេទ ព្រោះមានអរម្មណ៍ថាឈឺខ្លះ គ្មានអារម្មណ៍តែនាង ចង់ឲ្យប្រើអូរ៉ាល់សិច ច្រើន ជាង។ ចាប់ពីពេលនោះមកសុភមង្គល សេ្នហារបស់យើងទាំងពីចាប់ផ្តើម រង្កោះរង្កើ រហូតដល់នាងលេងឲ្យ ប្រើ អវយវៈភេទ ព្រោះពេលខ្លះខ្ញុំឆាប់ចប់ពេកធ្វើឲ្យអារម្មណ៍របស់នាងប៉េលប៉ាលនៅពាកកណ្តាលទី។ នាងសំណូមពរ ឲ្យ អូរ៉ាល់សិចតែមូយមុខតើនាងអាចមានអារម្មណ៍ខុសប្រក្រតីដែរ ឬអត់? ចំណែកខ្ញុំគួរធ្វើបែបណារ ព្រោះមាន អារម្មណ៍ ភេទញឹកញាប់បំផុត។
ចម្លើយ៖ បញ្ហារបស់អ្នកមានមនុស្សច្រើនណាស់ ដែលកំពុងប្រឈម។ ស្រី្តភាគច្រើននាងមានឱកាស អាចសម្រេច អារម្មណ៍របស់ខ្លួន ដោយដៃគួរធ្វើអូរ៉ាល់សិចព្រោះវិធីនេះ វាជួយភ្ញោចដល់សាច់ដុំផ្នែក សងខាងក្នុង និងបរិវេណ ជុំវិញ ចុងបំពង់ទឹកម៉ូត្រ។ នេះជាវិធីភ្ញោចដល់ប្រព័ន្ធ សរសៃប្រាសាទដោយ ស្វ័យប្រវត្តិដែលជួយឲ្យនាង ទៅដល់ កោះត្រើយលឿនបំផុត ។ មានលក្ខណខុសគ្នាពីការប្រើ អវយវៈភេទដែលធ្វើឲ្យនាងឈឺ ក៏លែងមានអារម្មណ៍ ចង់ រួមរ័កតទៅទៀត ។ នេះជាហេតុផលដែលនាងមិន ចងឲ្យអ្នកប្រើអវយវៈភេទនោះ ។ ក៏ប៉ុន្តែនាងមិនបានដឹងទេថា បុរសប្រសិនបើគេមិនបាន ប្រើអវយវៈភេទនោះវាប្រៀប បីដូចជាបាត់បង់ អ្វីម្យ៉ាងមិនបាន ដូចបំណងនោះ។ នេះជា ចំណុចខុសប្លែកគ្នា រវាងបុរស និងស្រី្ត ព្រោះស្រី្តនាងពេញចិត្តថា មិនចំបាច់ប្រើអវយវៈភេទនោះក៏បាន ដោយសុំត្ រឹម តែចាត់ការខាងក្រៅក៏បាន។ តែចំណែកបុរសវិញត្រូវប្រើអវយវៈភេទប៉ះពាល់នៅត្រង់នោះ ទើបអាចសម្រេច បំណងបាន។ យកល្អ បញ្ហារបស់អ្នកគួរនាំគ្នា ទៅពិគ្រោះជាមួយគ្រូពេទ្យ ជំនាញដើម្បីព្យាបាលឲ្យចំគោលដៅ ៕