មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យ មនុស្សចាស់ជាងវ័យ ហើយបញ្ហា ទាំអស់នេះវាបានទាក់ ទាងជាមួយស្បែក និងសម្រស់ ដែលចាស់ជាងវ័យ។ ខាងក្រោមនេះជា មូលហេតុមួយចំនួនដែ លធ្វើឲ្យលោកអ្នក ចាស់ជាងវ័យ៖
១-គេងមិនគ្រប់គ្រាន់ ៖ សារពាង្គកាយ របស់មនុស្សយើង បានផ្អាកដំណើរការ ទាំងអស់ខណៈពេល កំពុងគេងលង់ លក់ស្កប់ស្គាល់។ ជាទូទៅមនុស្សពេញវ័យ ត្រូវកាគេងពី៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះរាងកាយ របស់យើងបានត្រៀម លក្ខណៈជាស្រេច សម្រាប់ដំណើរការ នៅថ្ងៃស្អែក តែបើយើងគេង មិនគ្រប់គ្រាន់ វាធ្វើឲ្យថាមពល ក្នុងខ្លួនថយចុះ។
២-ត្រូវអាកាសធាតុខ្លាំង ៖ ការប៉ះពាល់ផ្ទាល់ ជាមួយអាកាសធាតុខ្លាំង យ៉ាងញឹកញាប់ដូចជា ក្តៅខ្លាំងពេក ត្រជាក់ខ្លាំងពេក សើមឬស្ងួតខ្លាំងពេក វាបានបំផ្លាញកោសិការ ស្បែកដែលនេះ ហើយជាហេតុផល ធ្វើឲ្យចាស់ជាងវ័យ។
៣ -ទទួលទានទឹកមិនគ្រប់គ្រាន់៖ ទឹកពិតជាមានសារធាតុ សំខាន់ក្នុងសារពាង្គកាយ របស់ មនុស្សយើង ដែលមានប្រហែល ៦០ភាគរយ ។ ការទទួលទានទឹក មិនគ្រប់គ្រាន់វាអាចបណ្តាលឲ្យ រាងកាយដំណើរការមិនល្អ ជាពិសេសស្បែក របស់អ្នកស្ងួត គ្មានសំណើម មើលទៅ មិនស្រស់ថ្លា។
៤-កង្វះសារធាតុចិញ្ចឹម៖ អាហារពិតជា មានសារៈប្រយោជន៍ យ៉ាងខ្លាំងចំពោះ សម្រស់ស្រស់ផូរផង់ នៅពេលដែលយើងញុំា មានតុល្យភាព ក្នុងរាងកាយ និង អាហារឲ្យ មានសមភាព។
៥ - ការផឹកស្រា និង ជក់បារី ៖ ការប្រព្រឹត្តិចំពោះស្រា និងបារី វាបណ្តាលឲ្យ រាងកាយជួប បញ្ហាកង្វះជាតិទឹក ក្នុងខ្លួនយ៉ាងខ្លាំង ហើយវាក៏ បណ្តាលឲ្យ ចាស់ជាងវ័យ។
៦- ការអផ្សុក និងអារម្មណ៍អវិជ្ជមាន៖ ការគិតអវិជ្ជមា ននិងមានអារម្មណ៍ស្រ្តេស វាបានធ្វើ ឲ្យចិត្តគំនិតអារម្មណ៍ នឹងទង្វើមានបញ្ហា ស្មុកស្មាញ ញឹកញប់និងអ្វីមិនឃើញ ដូចចេ្នះវាធ្វើឲ្យ ខួរក្បាលមិនបានសម្រក់៕
ប្រភព៖lookingtoday