ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព កុំព្យូទ័របានរកឃើញថា មានឈ្មោះនិងពាក្យ សម្ងាត់ជាច្រើនត្រូវបាន គេលួចនិងបង្ហោះទៅ លើបណ្ដាញមួយរបស់ក្រុម Hacker ក្នុងការចែករំលែក។
លោក Daniel Checkik អ្នកស្រាវជ្រាវសុវត្ថិភាព កុំព្យូទ័រមកពីស្ថាប័ន SpiderLabs បានរកឃើញថាមានឈ្មោះ និងពាក្យសម្ងាត់ប្រមាណជាង ២លាននាក់ត្រូវបាន បង្ហោះនៅក្នុងបណ្ដាញ ពិភពនៃក្រុម Hacker ដែលឈ្មោះ និងពាក្យសម្ងាត់ទាំងនោះ មានប្រភពមកពី Facebook,Google, Yahoo, Twitter, LinkedIn និងគេហទំព័រមួយ ចំនួនផ្សេងទៀត។
ប្រភពដដែលបានបញ្ជាក់ថា បញ្ជីឈ្មោះជាង ២លាននាក់នេះ តាមការវិភាគគឺត្រូវបាន លួចតាមរយៈកម្មវិធី Adobe កាលពីខែតុលាកន្លងទៅ ប៉ុន្តែចំនួនសរុបប្រហែលជា ៣៨លាននាក់ មិនមែនមានតែ ២លាននាក់នោះទេ។
លោក Daniel Checkik អ្នកស្រាវជ្រាវសុវត្ថិភាពកុំព្យូទ័រ បានបន្តទៀតថា ពាក្យសម្ងាត់ដែលក្រុម Hacker លួចបានភាគច្រើនប្រើប្រាស់នូវពាក្យ និងលេខធម្មតា ដូចជា"123456,1234567890,password,admin ,111111,000000,abc123,654321 និងចុងក្រោយ iloveyou"។
លោក Checkik បានផ្ដាំផ្ញើដល់អ្នកដែល ប្រើប្រាស់បណ្ដាញសង្គម និងអ៊ីធើណែតទាំងអស់ឲ្យ មានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ ជាពិសេសពាក្យសម្ងាត់គួរ តែដាក់ឲ្យមានសុវត្ថិភាពខ្ពស់៕