អូស្ត្រាលី : សារព័ត៌មានបរទេសមួយ បានចុះផ្សាយនៅថ្ងៃទី២ ខែធ្នូឲ្យដឹង ថា ស្ត្រីជនជាតិអូស្ត្រាលីម្នាក់និយាយដោយឥតលាក់លៀមថា នាងចូលចិត្តសិល្បៈនៃការប៉ាក់ ជាខ្លាំង ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនាងស្រលាញ់ ការចាក់ជាមួយនឹងរោមលើប្រដាប់ភេទខ្លួនឯងទៅវិញ។
នាង Casey Jenkins រស់នៅក្នុងទីក្រុង Melbourne បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនាងតែងតែ ប្រើវត្ថុចាក់អំបោះ ជាមួយនឹងរោមយោនី ហើយក៏ធ្លាប់បង្ហាញវិធីនេះនៅចំពោះមុខទស្សនិកជនផងដែរ បើយើងស្តាប់ទៅពិត ជាគួរឲ្យស្រៀវសាច់មែន។
Jenkins និយាយថា នាងក៏បានប្រើវិធីសិល្បៈហត្ថកម្មមួយនេះ ចូលរួមបង្ហាញសាធារណជន នៅក្នុងកិច្ចការសង្គម និងនយោបាយទៀតផង។ សម្រាប់ពេលមានរដូវវិញ នាងនិយាយថា វាពិតជាពិបាកដើម្បីធ្វើ ការចាក់ជាមួយរោមយោនីណាស់ ដោយសារតែវាមានភាពសើម ដូច្នេះមិនចេះតែស្រួលគ្រប់ពេលឡើយ នេះជាការលើកឡើងរបស់នាង Casey Jenkins ដែលបង្ហាញសិល្បៈចាក់លើរោម ប្រដាប់ភេទខ្លួនឯង ដោយមិនអៀនខ្មាស៕